(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃ បុរសជាសន្ដិសុខដែលអនុញ្ញាតឲ្យស្ដ្រីជនជាតិចិន លួចចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខា នាពេលកន្លងទៅនោះ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ។
បុរសជាសន្ដិសុខរូបនេះមានឈ្មោះ រ៉ែន សុធារ៉ា អាយុ៣៨ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នផ្ទះជួល ផ្លូវកែវចិន្ដា ខណ្ឌជ្រោយចង្វារ ត្រូវបានកម្លាំអាវុធហត្ថបញ្ជូនពី ទីតាំងចត្តាឡីស័កចាក់អង្រែក្រោម ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយលទ្ធផលតេស្ដលើកចុងក្រោយរបស់គាត់ អវិជ្ជមានជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ បុរសជាសន្ដិសុខខាងលើ បានអនុញ្ញាតឲ្យស្ដ្រីជនជាតិចិនមួយក្រុម ចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខា ដើម្បីដើរហើរមកខាងក្រៅ គ្រាដែលពួកគេកំពុងធ្វើចត្ដាឡីស័ក មិនទាន់គ្រប់ចំនួនកំណត់នៅឡើយនោះ៕