(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសជាផ្លូវការ នូវកម្មវិធីលើទូរស័ព្ទដៃ EDC Apps ដែលអាចប្រើប្រាស់នៅប្រព័ន្ធប្រតិបត្តិការ iOS និង Android ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ថាមពលអគ្គិសនី អាចពិនិត្យមើលយ៉ាងងាយស្រួល នូវថ្លៃប្រើប្រាស់ថាមពលអគ្គិសនីប្រចាំខែ ក៏ដូចជាព័ត៌មានអគ្គិសនីសំខាន់ៗមួយចំនួនទៀត។
សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា ដើម្បីអាចប្រើប្រាស់កម្មវិធីនេះបាន តម្រូវឲ្យអតិថិជនមកចុះឈ្មោះ ប្រើប្រាស់ជាមុនសិន ដែលអាចធ្វើការស្នើសុំនៅតាមបណ្តាសាខាទាំង៣ នៅរាជធានីភ្នំពេញ ដោយត្រូវភ្ជាប់មកជាមួយ នូវអត្តសញ្ញាណប័ណ្ណដែលមានឈ្មោះដូចគ្នាជាមួយវិក្កប័ត្រអគ្គិសនី អាសយដ្ឋានអ៉ីម៉ែល និងវិក្កយប័ត្រអគ្គិសនី។
- កម្មវិធីលើ iOS: https://itunes.apple.com/kh/app/edc-apps/id1018133997?mt=8
- កម្មវិធីលើ Android: https://play.google.com/store/apps/details?id=com.kh.edc.edcapps
- គេហទំព័រ អ៉ីនធឺណេត: https://billinfo.edcc.com.kh/login.php
សម្រាប់ព័ត៌មានបន្ថែម សូមទាក់់ទងតាមទូរស័ព្ទ Hotline 023 722 525