(ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ចំណូលប្រចាំខែមករា ឆ្នាំ២០២១ កំពង់ផែស្វយ័តភ្នំពេញរកចំណូលបាន ២,៤៧០,២៣០ដុល្លារ មានការថយចុះ១២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០។
ប្រភពចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ប្រចាំខែមករា ឆ្នាំ២០២១នេះ រួមមាន៖
* ចំណូលបានប្រតិបត្តិការផែ មានចំនួន ១,៩៧២,៤៩៤ដុល្លារ ថយចុះ១១ភាគរយ។
* ចំណូលបានពីអាជ្ញាធរផែ មានចំនួន ២៧០,២០៨ដុល្លារ ថយចុះ៣៦ភាគរយ។
* ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៣៥,២៥០ដុល្លារ កើន ២១៤ភាគរយ។
* ចំណូលផ្សេងៗ មានចំនួន ១៩២,២៧៨ កើន ១៧ភាគរយ។
សូមបញ្ជាក់ផងដែរថា ចំណូលប្រចាំខែមករា ឆ្នាំ២០២០កន្លងទៅ មានចំនួន ២,៨០៥,៨៣៧ ដុល្លារអាមេរិក៕