Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច សាយ ឈុំ បញ្ចប់ទស្សនកិច្ច ជាផ្លូវការនៅជប៉ុន ត្រឡប់មកកម្ពុជាវិញ ប្រកបដោយជោគជ័យ និងផ្លែផ្កាល្អ

27-02-2016 12:47

(ភ្នំពេញ)៖ ព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ព្រឹទ្ធសភា ធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីសម្តេចបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និង មិត្តភាពនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។

បើយោងតាមគេហទំព័រ របស់ព្រឹទ្ធសភាពបានបញ្ជាក់ថា ទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅលើកទីប្រទេសជប៉ុន សម្តេច ឈាយ ឈុំ និងប្រតិភូទទួលបានជោគជ័យ និងទទួលបានផ្លែផ្កាល្អផងដែរ។

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់សម្តេច ឈាយ ឈុំ និងគណៈប្រតិភូនៅជប៉ុន សម្តេចបានជួបពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភាជប៉ុន ប្រធានព្រឹទ្ធសភាជប៉ុន អនុប្រធានទីភ្នាក់ងារ​អភិវឌ្ឍន៍​សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA  លោកប្រធានធិបតីជប៉ុន និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និស្សិតខ្មែរដែលរស់នៅប្រទេសជប៉ុនផងដែរ៕