(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង មុខតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន៣រូប។
ព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញថា អគ្គនាយក៣រូប ដែលទើបទទួលបានការតែងតាំងនេះ រួមមាន៖
*ទី១៖ លោក ឆាយ សុផាន់ណា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហរិញ្ញវត្ថុ
*ទី២៖ លោក តុប ឫទ្ធី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស
*ទី៣៖ លោក ស៊ុ ប៊ុនហុង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី៖