(ប៉េកាំង)៖ ថ្ងៃទី០៤ ខែមីនា កិច្ចប្រជុំលើកទី ៤ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបើកធ្វើនៅក្រុងប៉េកាំង។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្នុងអំឡុងពេលរៀបចំធ្វើមហាសន្និបាត សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានសួរសុខទុក្ខជាពិសេស ចំពោះសមាជិកសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេស ព្រមទាំងពិគ្រោះពិភាក្សាអំពីកិច្ចការជាតិ ជាមួយសមាជិកទាំងឡាយ។
ការរៀបចំបែបនេះមិនត្រឹមតែជាការវាយតម្លៃខ្ពស់ របស់ថ្នាក់ដឹកនាំកំពូលចំពោះតួនាទីរបស់សមាជិក នៃសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិនប៉ុណ្ណោះទេ ក៏ជាការបង្ហាញពីការប្រមូលផ្តុំគំនិតឯកភាពរួម នៃរបបកិច្ចសហប្រតិបត្តិការពហុបក្ស និងការពិគ្រោះពិភាក្សានយោបាយផងដែរ។
លោក ស៊ី ជីនភីង បានលើកឡើងពី «របបបក្សបែបថ្មី» ជាលើកដំបូងក្នុងពេលអញ្ជើញចូលរួមកិច្ចប្រជុំ នៃសម្ព័ន្ធប្រជាធិបតេយ្យបក្ស Zhigong និងឥស្សរជនក្រៅបក្សនៅឆ្នាំ២០២១ ដោយគូសបញ្ជាក់ថា របបបក្សបែបថ្មីរបស់ប្រទេសចិនមានលក្ខណៈពិសេសថ្មីអ្វីខ្លះ? ចំណុចថ្មីគឺ វាបានតំណាង និងសម្រេចផលប្រយោជន៍របស់ប្រជាជនទាំងអស់ តែមិនមែនផលប្រយោជន៍របស់មនុស្ស ឬនិងក្រុមភាគតិចនោះទេ ហើយការរួមសាមគ្គីគ្នាជាមួយបក្សនានា និងឥស្សរជនក្រៅបក្សទាំងអស់គឺ ដើម្បីខិតខំតស៊ូឈានទៅការសម្រេចគោលដៅតែមួយ។
លោក ស៊ី ជីនភីង បានថ្លែងនៅក្នុងកាលៈទេសៈជាច្រើនដោយរំពឹងថា បក្សប្រជាធិបតេយ្យនានា និងឥស្សរជនក្រៅបក្សមិនភ្លេចបំណងដើម នៃការបង្កើតរបបកិច្ចសហប្រតិបត្តិការពហុបក្ស ដើម្បីជួយបក្សកុម្មុយនិស្តចិន បំពេញធ្វើកិច្ចការជាតិឱ្យបានល្អ។
និយាយចំពោះកម្មាភិបាល លោក ស៊ី ជីនភីង បានថ្លែងថា ត្រូវធ្វើការប្រាស្រ័យទាក់ទងជាមួយ សហគ្រាសឯកជនដោយស្មោះត្រង់ ជួយដោះស្រាយបញ្ហាពិតប្រាកដ ហើយទំនាក់ទំនងរវាងកម្មាភិបាល និងសហគ្រិនឯកជនត្រូវស្អាតស្អំ មិនធ្វើការជួញដូរអំពីអំណាច និងលុយកាក់។ បញ្ញវន្តទាំងអស់ត្រូវរួមចំណែកកាន់តែច្រើន ដល់ការអភិវឌ្ឍប្រទេសជាតិ ការស្តារភាពរុងរឿងនៃប្រជាជាតិឡើងវិញ និងការផ្តល់សុភមង្គលជូនប្រជាជន ហើយមានទំនួលខុសត្រូវយ៉ាងសកម្ម។ ត្រូវប្រមូលផ្តុំគំនិតកាន់តែច្រើន ដើម្បីជំរុញការផ្លាស់ប្តូរនៃទស្សនៈខុសគ្នា។
ឆ្នាំ២០២១ជាខួបទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ក៏ជាឆ្នាំទី១មួយនៃការអនុវត្តផែនការ៥ឆ្នាំទី១៤ និងការចាប់ផ្តើមដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើប។ នៅក្នុងមហាសន្និបាតឆ្នាំ២០២១ លោក ស៊ី ជីនភីង នឹងពិគ្រោះពិភាក្សាពីបញ្ហាអ្វីខ្លះ ដើម្បីប្រមូលផ្តុំគំនិតឯកភាពរួមជាមួយសមាជិក នៃសភាប្រឹក្សានយោបាយទូទាំងប្រទេសចិន គឺជារឿងគួរឱ្យរំពឹងទុក៕