(កណ្ដាល)៖ លោក ង៉ោ សុវណ្ណ តំណាងរាស្ត្រមណ្ឌលកណ្ដាល និងក្រុមការងារ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័កចំនួន១០នាក់ នៅផ្ទះជួល១កន្លែង មាន ១០បន្ទប់ ក្នុងមូលដ្ឋានសង្កាត់កំពង់សំណាញ់ ព្រមទាំងបានផ្ដាំផ្ញើរឲ្យថែទាំសុខភាពឲ្យបានល្អ និងរស់នៅប្រកប ដោយអនាម័យខ្ពស់ឧស្សាហ៍លាងដៃនឹងសាប៊ូនិងធ្វើចិត្តឲ្យស្រស់ថ្លា។
លោក ង៉ោ សុវណ្ណ ក៏បានរម្លឹកពីការយកចិត្តទុកខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាមកលើបញ្ហាជម្ងឺកូវីដ-១៩ មកលើប្រជាពលរដ្ឋ និងបានធ្វើការទប់ស្កាត់ទាន់ ពេលវេលាល្អ មិនឲ្យមានការរីកសាយភាយខ្លាំងឡើយនោះឡើយ។
លោក ង៉ោ សុវណ្ណ និងក្រុមការងារ បានផ្ដល់ជំនួយមានដូចជា៖ បង់ថ្លៃឈ្នួលផ្ទះសម្រាប់ អ្នកធ្វើចត្តាឡីស័កទាំង១០បន្ទប់, ផ្តល់មីម៉ាម៉ា ៣១កេះ, ម៉ាស់១កេស ៥០ប្រអប់, អាល់កុល ៣០លីត្រ, ជែល ៤០០ក្រាម ១០ដប ជែល ២៥០ក្រាម ២៤ដប, ជែល៥០ក្រាម ១៥០ទីប ដបជ័រសម្រាប់បាញ់អាល់កុល ១០ដប, ក្រមា៤០ និងទឹកបរិសុទ្ធ ២០កេស និងបានផ្តល់ថវិកា ៧០០,០០០រៀលសម្រាប់កម្លាំងការពារផងដែរ។
គួរបញ្ជាក់ថានេះ ជាលើកទី២ហើយ បន្ទាប់ពីការចុះសួរសុខទុក្ខលើកដំបូងរបស់លោកស្រី ជី ថាវី អនុប្រធានក្រុមការងារសង្កាត់ដែលបានផ្ដល់ជំនួយឧបត្ថម្ភដល់អ្នក កំពុងធ្វើចត្តាឡីស័ក និងកម្លាំងប្រចាំការផងដែរ៕