(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹង ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុង ស្រុក ខណ្ឌ, គណៈបញ្ជាការឯកភាពក្រុង ស្រុក ខណ្ឌ និងគណៈកម្មាធិការរបស់រដ្ឋបាលខណ្ឌ និងក្រុមការងារពាក់ព័ន្ធ។
បើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំអភិបាលរាជធានី-ខេត្ត ធ្វើការណែនាំ និងជំរុញដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឲ្យធ្វើការពិនិត្យ និងកែសម្រួលសមាសភាព នៃគណៈកម្មាធិការ គណៈបញ្ជាការឯកភាព និងក្រុមការងារពាក់ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នូវការងារមួយចំនួនផងដែរ។
ខាងក្រោមនេះ ជាលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ដែលផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត ៖