(ភ្នំពេញ)៖ ដោយមានការអនុញ្ញាត និងការសម្រេចពីលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី០៣ ខែមីនាឆ្នាំ២០២១ មានរៀបចំពិធីចុះហត្ថលេខាលើលិខិតប្រគល់-ទទួលអគារមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(ម.ជ.វ.ប.ន) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជួសជុលកែលម្អរអគ្គនាយកដ្ឋានឧស្សាហកម្ម នៅក្នុងទីស្តីការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ក្រោមវត្តមានលោក ឆែម គាតរិទ្ធី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក គឹម ទូច រដ្ឋលេខាធិការ និងជាប្រធានគណ:កម្មរកាសាងសង់។
ថ្លែងនាឱកាសនោះលោក ឆែម គាតរិទ្ធី ជារដ្ឋលេខាធិការទទួលបន្ទុកវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោករដ្ឋលេខាធិការ គឹម ទូច ជាប្រធានគណ:កម្មការសាងសង់បានចាត់ទុកថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រមួយ ដែលក្រសួងក្រោមការដឹកនាំរបស់លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាពិសេសក្រោមចក្ខុវិស័យដ៏មុតស្រួច និងប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អគារមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ (ម.ជ.វ.ប.ន) ត្រូវបានលេចជារូបរាងឡើងប្រកបដោយសោភ័ណ្ឌភាព និងគុណភាពសម្រាប់ឲ្យថ្នាក់ដឹកនាំ និងមន្ត្រីផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាស្នូល នៃសេដ្ឋកិច្ចជាតិហើយទទួលទំនុកចិត្ត និងការតែងតាំងពីរាជរដ្ឋាភិបាល មានកន្លែងបំពេញការងារសមរម្យកក់ក្តៅ និងប្រកបដោយកិត្តិយស។
លោកបន្តថា ទោះបីអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្មទើបប្តូរឈ្មោះទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីខែមីនាឆ្នាំ២០២០ហេីយកំពុងស្ថិតក្នុងដំណាក់កាល នៃរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ជាសាកលក៏ដោយ។
លោករដ្ឋលេខាធិការបានកោតសរសើរចំពោះក្រុមហ៊ុន លី ឈួងសំណង់ & អាហរ័ណនីហរ័ណ ដែលយើងអាចចាត់ទុកថា ជាក្រុមហ៊ុនសំណង់ក្នុងស្រុកដ៏ធំនិងល្បីនៅកម្ពុជាបានអនុវត្តការសាងសង់ ដោយបញ្ចប់ជាស្ថាពរ ហើយគោរពបានត្រឹមត្រូវតាមកិច្ចសន្យា។
ជាពិសេសក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក សឺន សូថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទូទៅរបស់ក្រសួង និងជាអនុប្រធានប្រចាំការ នៃណ:កម្មការសាងសង់បានដឹកនាំមន្ត្រីបច្ចេកទេស ក្រោមឱវាទដោយខិតខំពន្លឿនកិច្ចការងារ និងដោះស្រាយបញ្ហាចំពោះមុខបានទាន់ពេលវេលា និងជាបណ្តើរៗដូចជា៖ ការបំពាក់សម្ភារ:ការិយាល័យ សន្តិសុខយាមកាម សម្ភារបន្ទប់ទឹក បុគ្គលិកអនាម័យ និងបំពាក់ម៉ាស៊ីន និងសម្ភារការពារមេរោគកូវីដ-១៩ ជាដើ ម ស្របតាមការណែនាំចង្អុលបង្ហាញរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ។
សូមបញ្ជាក់ថា នៅក្នុងខ្លឹមសារហត្ថលេខានៃលិខិត ប្រគល់-ទទួល បានចែងដូចជា៖យោងកិច្ចសន្យា ចុះថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៨ រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្មជាមួយក្រុមហ៊ុន លី ឈួងសំណង់ និងអាហរ័ណនីហរ័ណ អគារមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍(ម.ជ.វ.ប.ន) ដែលមានទំហំ៤.៨០០ម៉ែត្រការ៉េ កំពស់៧ជាន់នៅក្នុងទីតាំងអតីតរោងចក្រកៅស៊ូកង់ទី១ និងការងារជួសជុលកែលម្អរអគារអគ្គនាយកដ្ឋានឧស្សាហកម្ម នៅក្នុងទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវបានរៀបចំពិធីប្រគល់-ទទួលរវាងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ហៅកាត់ «អ្នកម្ចាស់ការ» តំណាងដោយលោក សឺនសូថា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅនិងក្រុមហ៊ុន លី ឈួង សំណង់ និងអាហរ័ណនីហរ័ណ ហៅកាត់ «អ្នកទទួលការ» តំណាងដោយលោកឧកញ៉ា លី ឈួង អគ្គនាយកក្រុមហ៊ុនលីឈួងសំណង់ & អាហរ័ណនីហរ័ណ ដែលបានអនុវត្តបញ្ចប់ការសាងសង់សម្រេចជាស្ថាពរ១០០% ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ស្របតាមកិច្ចសន្យា៕