(ភ្នំពេញ)៖ លោក ហេង បូរិន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោរមងារជា «ឧកញ៉ា» កាលពីពេលថ្មីៗនេះ។ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឧកញ៉ាខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកឧកញ៉ា ហេង បូរិន ត្រូវបានគេដឹងថា គឺជាអ្នកជំនួញម្នាក់ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃ រួមមាន៖
*អគ្គនាយក ប្រសិទ្ធិភាព ក្រេឌីត ភីអិលស៊ី
*ប្រធានក្រុមប្រឹក្សាភិបាល អាឡាដាំង អិច ប្រេស (ដឹក ជញ្ជូន ទំនិញ អនឡាញ)
*សហស្ថាបនិក អង្គរ អ៊ី ប៊ុកឃីង អិច ប្រេស (ដឹក ជញ្ជូន មនុស្ស)
*ម្ចាស់ បុរី ហេងបូរិន (ផ្ទះល្វែង និងវីឡាកូនកាត់)
*CEO Prasithpheap Credit Plc.
*Chairman Of Board Alladdin Express
*Co-Founder Of Angkor EBooking Co.,Ltd
*Owner Borey Heng Borin ដែលមានជាង ៣០០ល្វែង ក្នុងការបើកលក់ ដែលមានទីតាំងស្ថិតនៅបែកចាន (កំបូល) ទិសខាងលិច នៃរាជធានីភ្នំពេញ៕