(ភ្នំពេញ)៖ គណៈប្រតិភូក្រសួងផែនការ ដឹកនាំដោយលោក ស្រី ដា នាយករងខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងផែនការ នៅសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ បាននាំយកថវិកា ចំនួន១៥,៩៦០,០០០រៀល និងប្រាក់បៀវត្សចំនួន ១២៦,២១២,៧៥០រៀល សរុបទាំងអស់ចំនួន១៤២,១៧២,៧៥០រៀល ផ្តល់ជូនគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩។
ថវិកាទាំងអស់នេះ គឺជាថវិកាសប្បុរសរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងផែនការ ចំនួន៣២២នាក់ បានស្ម័គ្រចិត្តបរិច្ចាគជូន គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា៕