(ភ្នំពេញ)៖ លោក អេង សុគន្ធា ក្រឡាបញ្ជី នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសបន្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ៣ខែទៀត ក្នុង១ខែ ចំនួន ១,៨០០,០០០រៀល ចាប់ពីខែមីនា ដល់ខែមេសា ឆ្នាំ២០២១ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់លោក អេង សុគន្ធា ផ្ញើទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។
លោក អេង សុគន្ធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ១៩ (Covid-19)
ដែលកំពុងបន្តរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបន្តចូលរួមចំណែកបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន ១,៨០០,០០០៛ (មួយលានប៉ែតសិបម៉ឺនរៀលគត់) ក្នុងមួយខែ សម្រាប់រយៈពេល៣ខែ ដោយគិតចាប់ ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ (Covid-19)»៕
ខាងក្រោមនេះ ជាលិខិតរបស់លោក អេង សុគន្ធា ផ្ញើទៅលោក ម៉ម ប៊ុនហេង៖