(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋ៣នាក់ បានដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ក្រោយចាញ់បោកគម្រោងដីឡូតិ៍ ហ្គ្រេនផាកលែន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានទឹកប្រាក់ប្រមាណជាង ២៣ម៉ឺនដុល្លារ។ នេះបើតាមពាក្យបណ្ដឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។
ក្នុងពាក្យបណ្ដឹងនោះជនរងគ្រោះបានប្ដឹងបុគ្គល២នាក់ ទី១៖ឈ្មោះ ភិន សុផល អាយុ២៩ឆ្នាំ រស់នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាប្រធានក្រុមហ៊ុន គម្រោងដីឡូតិ៍ ហ្គ្រេនផាកលែន និងទី២៖ឈ្មោះ ផាត សុភីរ៉ា អាយុ២៩ឆ្នាំ រស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាបុគ្គលិកក្រុមហ៊ុន។
ខាងក្រោមនេះ ជាពាក្យបណ្ដឹងរបស់ជនរងគ្រោះ៖