Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចែកជូនកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤

03-03-2021 07:43

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចុះជួបសួរសុខទុក្ខ និងចែកស្បៀង ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងបាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ប្រគល់ជូនកងកម្លាំងផងដែរ។

ក្នុងការចុះសួរសុខទុក្ខនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននាំយកអំណោយមកចែកជូនដល់កងកម្លាំង រួមមាន អង្ករ៤តោន, ទឹកភេសជ្ជ៤០០កេស, ទឹកសុទ្ធ៤០០យួរ, មី១២០កេស, ទឹកស៉ីអ៉ីវ៤០យួរ, ទឹកត្រី៤០យួរ ជូនវរសេនាតូចការពារព្រំដែនគោកទាំង៤ (៩១១, ៨៩១, ៨០៧, ៨១៥។ ពិធីនេះ ធ្វើនៅបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ស្ថិតក្នុងភូមិច័ន្ទគីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននាំមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដល់កងកម្លាំងទាំងអស់ថែរក្សា សុខភាព ជៀសឲ្យផុតពីជំងឺកូវីដ-១៩ និងគោរពអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នូវវិធានការ ៣ការពារ និង៣កុំ ក្នុងខ្លួនឲ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ៕