(ភ្នំពេញ)៖ ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ លោក ជា ពិសី និងជាអភិបាលខណ្ឌ នៅតែអាចជួយជនដែលងាយរងគ្រោះគ្រប់ប្រភេទបន្តទៀត ក្នុងការរួមចំណែកលើកតម្កើងជីវភាពរស់នៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ដើម្បីឲ្យស្របតាមការយកចិត្តទុកដាក់ដឹកនាំប្រកបដោយព្រហ្មវិហ៊ាធម៌ របស់សម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ការត្រៀមជួយជនដែលងាយរងគ្រោះគ្រប់ប្រភេទ របស់ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌរូបនេះ បានសន្យានិងធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីពាក់ព័ន្ធ មកទទួលទេយ្យវត្ថុសប្បុរសធម៌ មានជាគ្រឿងឧបភោគបរិភោគ និងថវិកា ពីព្រះតេជគុណ ព្រះទេវសត្ថាបណ្ឌិត ពឿយ មេត្តា ជាព្រះចៅអធិការ «វត្តកោះមេត្តាពោធិ៍វង្ស» ដោយមានការនិមន្តចូលរួមជាកិត្តិយសពីព្រះមង្គលរក្ខឹត បណ្ឌឹត ខឹម សម្បត្តិ ព្រះចៅអធិការ «វត្តញាណរង្សី» ផងដែរ ស្ថិតក្នុងភូមិកោះអណ្តែត សង្កាត់ទួលសង្កែទ២ ខណ្ឌឫស្សីកែវ នាថ្ងៃអង្គារ៍ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ។
ក្នុងពិធីប្រគល់និងទទួលទេយ្យវត្ថុនេះ និងបន្ទាប់ពីមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះតេជគុណ ព្រះទេវសត្ថាបណ្ឌិត ពឿយ មេត្តា ព្រះចៅអធិការ «វត្តកោះមេត្តាពោធិ៍វង្ស» និងព្រះចៅអធិការ «វត្តញាណរង្សី» ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ជា ពិសី ក៏បានសន្យានាំយកនូវទេយ្យវត្ថុ មានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទទួលបាន គឺតម្កល់ត្រៀមទុកបន្តចែកជូនប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ដើម្បីឲ្យស្របតាមការដឹកនាំប្រកបដោយព្រហ្មវិហ៊ាធម៌ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សូមជម្រាបថា ទេយ្យវត្ថុដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ទទួលបានពីព្រះចៅអធិការ «វត្តកោះមេត្តាពោធិ៍វង្ស» សម្រាប់ត្រៀមចែកជូនប្រជាពលរដ្ឋងាយរងគ្រោះក្នុងមូលដ្ឋាន រួមមាន៖ អង្ករចំនួន១តោន, មី២០កេស, ត្រីខ២០យួរ, ទឹកត្រី និងទឹកសុីអុីវ៤០យួរ, ទឹកក្រូច២០កេស, ទឹកសុទ្ឋ២០កេស, ស្ករស៥០គីឡូក្រាម, ទឹកដោះគោ៦០កំប៉ុង, តែ១០០កញ្ចប់ និងបច្ច័យចំនួន៤លានរៀល (បួនលានរៀល)៕
ថ