(ភ្នំពេញ)៖ បន្ទាប់ធ្វើសមាជលើកដំបូងរបស់គណបក្សខ្មែររួបរួមជាតិ កាលពីម្សិលមិញ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សថ្មីនេះ គ្រោងនឹងចុះប្រកាសសុពលភាពថ្នាក់ដឹកនាំគណបក្សរបស់ខ្លួន នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃអាទិត្យ ស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណបក្សខ្មែររួបរួមជាតិ។
កាលពីម្សិលមិញ គណបក្សខ្មែររួបរួមជាតិ បានធ្វើសមាជលើកដំបូងរបស់ខ្លួន ប្រកាសសមាសភាពក្បាលម៉ាស៊ីនមួយចំនួន ដែលភាគច្រើនអតីតថ្នាក់ដឹកនាំ នៅគណបក្សហ្វ៊ុនស៊ិនប៉ិច ក្នុងនោះមាន លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស, លោក ខាន់ សាវឿន អនុប្រធាន និង លោក ទៀ ចំរ៉ាត់ ប្រធានកិត្តិយស។ ចំណែកអគ្គលេខាធិការបក្សមានឈ្មោះ ស៊ឹម សុន ៕