(ភ្នំពេញ)៖ ការប្រឡងជ្រើសរើស សិស្សចៅក្រម ជំនាន់ទី៧ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅរាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការ។ ការប្រឡងនេះមានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៧ និង២៨ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងក្រុមការងារឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម បានចូលរួមបើក និងត្រួតពិនិត្យនៅក្នុង ការប្រឡងនេះ នៅរាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការ៕