(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរបស់ផ្លាស់ប្តូរឈ្មោះអង្គភាពរបស់ខ្លួន ពី «គណៈកម្មការមូលបត្រកម្ពុជា» ទៅជា «និយ័តករមូលបត្រកម្ពុជា» វិញ។

សេចក្តីជូនដំណឹងបញ្ជាក់ថា គណៈកម្មការមូលបត្រកម្ពុជា ត្រូវបានប្រែក្លាយជានិយ័តករមូលបត្រកម្ពុជា អនុលោមតាមច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលត្រូវបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រម លេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។ ដូច្នេះឈ្មោះរបស់ «គណៈកម្មការមូលបត្រកម្ពុជា» ត្រូវប្តូរទៅជា «និយ័តករមូលបត្រកម្ពុជា» ហើយនិយ័តករមូលបត្រកម្ពុជា បន្តប្រើប្រាស់និមិត្តសញ្ញា និងត្រារបស់គណៈកម្មការមូលបត្រកម្ពុជា រហូតដល់មានការជូនដំណឹងជាថ្មី៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖