(ភ្នំពេញ)៖ អ្នកបើកបរស្រវឹង៤នាក់ទៀតហើយ ដែលត្រូវនគរបាលចរាចរណ៍ ធ្វើការឃាត់ខ្លួននៅយប់មិញនេះ បន្ទាប់ពីរកឃើញថា ពួកគេមានផ្ទុកជាតិអាល់កុលក្នុងខ្លួនធ្ងន់ធ្ងរ មិនអាចអប់រំ និងផាកពិន័យបាន ហើយបើអនុញ្ញាតិឲ្យបន្តបើកបរយានយន្តទៀត អាចនាំឲ្យប៉ះពាល់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ។
របាយការណ៍អំពីលទ្ធផល នៃការត្រួតពិនិត្យអ្នកបើកប រក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦យប់មិញនេះ យានយន្តដែលបានធ្វើការត្រួតពិនិត្យ មានចំនួន៨៤៨គ្រឿង (ម៉ូតូចំនួន៥៦០គ្រឿង និងរថយន្ត២៨៨គ្រឿង) យានយន្តដែលបានចេញប័ណ្ណ ពិន័យបទល្មើសចំនួន៤០៤គ្រឿង (ម៉ូតូ២៧៧គ្រឿង និងរថយន្ត១២៧គ្រឿង) អប់រំអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងក្រោម០.២៥មីលីក្រាម ចំនួន១២នាក់ (ម៉ូតូចំនួន៦នាក់ និងរថយន្តចំនួន៦នាក់) ពិន័យអ្នកបើកបរដែលមានអត្រា ជាតិស្រវឹងចាប់ពី ០.២៥ ដល់០.៣៩ មីលីក្រាម៥នាក់ (ម៉ូតូចំនួន៥គ្រឿង)។
លើសពីនេះសមត្ថកិច្ចចរាចរណ៍ បានឃាត់អ្នកបើកបរស្រវឹងចំនួន៤នាក់ ក្នុងនោះសុទ្ធសឹងតែជាអ្នកបើកម៉ូត ដែលមានអត្រាជាតិអាល់កុលពី ០.៤៧ ដល់ ១.០៦ MgL/ខ្យល់។
គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យ រយៈពេល២៥លើកបានឃាត់អ្នកបើកប រយានយន្តចំនួន២១៣នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន៤៨នាក់ និងអ្នកបើកបរម៉ូតូចំនួន១៦៥នាក់៕