(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញទទួលអំណោយជាអាកុល ចំនួន ៩,០០០ដប ចំណុះ១០០មីលីលីត្រ សម្រាប់ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩ ពីក្រុមហ៊ុន ព្រះខ័នរាជ ស៊ីឃ្យូរីធី ខេមបូឌា ចំកាត់។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ នាទីស្តីការក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា ទឹកចិត្ដសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ព្រះខ័នរាជ ស៊ីឃ្យូរីធី ខេមបូឌា ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ដ្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ១៩ ក៏ដូចជាសបញ្ជាក់ពីការអរគុណសន្ដិភាព។
ទន្ទឹមនឹងនោះ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន គឺជាកាយវិកាយនៃវប្បធម៌ចែករំលែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ឱ្យបានកាន់តែឆាប់រហ័ស៕