(ភ្នំពេញ)៖ លោក អ៉ឹង ស៊ីវម៉េង តំណាងលោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ជាប្រធានអគ្គនាយក នៃក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings Co., Ltd ) បានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដល់សាលារាជធានីភ្នំពេញ សម្រាប់មូលនិធិត្រីចក្រយានកម្ពុជា (មូលនិធិស៊ីក្លូ) ដើម្បីទ្រទ្រង់ដល់មូលនិធិនេះ ក្នុងការជួយសម្រួលជីវភាពរស់នៅ របស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ និងជាការរួមចំណែកជួយអភិរក្សស៊ីក្លូផងដែរ។
កម្មវិធីប្រគល់ និងទទួលមូលនិធិនេះ ត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។
មូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០១៨ ដើម្បីជួយទ្រទ្រង់ដល់អាជីពអ្នកធាក់ស៊ីក្លូ និងអភិរក្សស៊ីក្លូដែលជាអត្តសញ្ញាណ នៃយានជំនិះមានតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ៕