Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Gianni Infantino ក្លាយជាប្រធាន FIFA ថ្មី ជំនួសតំណែងលោក Sepp Blatter

27-02-2016 00:17

(ស្វីស)៖ លោក Gianni Infantino ជនជាតិស្វីស បានក្លាយជាប្រធាន FIFA ថ្មីជំនួសកៅអីលោក Sepp Blatter ដោយសំឡេងគាំទ្រ ១១៥ឈ្នះគូប្រជែងលោក Sheikh Salman ៨៨ ក្នុងជុំទី២ ក្រោយដំណើរការបោះឆ្នោតអស់រយៈពេល ៤ម៉ោង នេះបើយោងតាម BBC ចេញផ្សាយមុននេះ។

ការបោះឆ្នោតដែលបានធ្វើឡើងនៅទីស្នាក់ការកណ្តាល FIFA ស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA លោក Gianni Infantino ជាបុរសទី៩ នៃអាណត្តិទី២៨ ក្នុងការដឹកនាំស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បន្ទាប់ពីបុរសជនជាតិស្វីស វ័យ៧៩ឆ្នាំ Blatter ប្រកាសចុះចេញពីតំណែង កាលពីដើមខែមិថុនា ឆ្នាំ២០១៥ ក្រោយការដឹកនាំតាំងពីឆ្នាំ១៩៩៨មក កើតមានរឿងអាស្រូវពុករលួយជាខ្លាំង។

សំឡេងគាំទ្រ១១៥ បានធ្វើឲ្យលោក Infantino វ័យ៤៥ឆ្នាំ ឈ្នះគូប្រជែង៣នាក់ទៀតរួមមានព្រះអង្គម្ចាស់ Ali bin al-Hussein ៤សំឡេង, លោក Champagne ០សំឡេង និងលោក Salman ៨៨សំឡេង គ្រាដែលពាណិជ្ជករអាហ្រ្វិកខាងត្បូងលោក Tokyo Sexwale ប្រកាសដកខ្លួនមុនបោះឆ្នោត។

គួរបព្ជាក់ដែរថា ២០៧ប្រទេសដែលជាសមាជិករបស់ FIFA សុទ្ធតែបានចូលរួមបោះឆ្នោតទាំងអស់ លើកលែងតែប្រទេសគុយវ៉ែត និងឥណ្ឌូនេស៊ី មិនត្រូវបានអនុញ្ញាត ដោយសារជាប់បម្រាម FIFA ៕