(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានសម្រេចចាត់តាំងមន្រ្តីសំខាន់ៗ ១៧រូប ឲ្យតាមដាន រាល់មតិរិះគន់ ឬកង្វល់នានារបស់ប្រជាពលរដ្ឋ នៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងសាធារណការ ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានកំណត់ថា ក្រុមការងារ នេះត្រូវតាមដានមតិមហាជន និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដែលបានផ្ញើទៅកាន់ទំព័រ Facebook របស់សម្តេចតេជោ ពាក់ ព័ន្ធវិស័យសាធារណការ និងដឹកជញ្ជូន។
សូមបញ្ជាក់ថា ការចាត់តាំងមន្រ្តីតាមដានមតិមហាជនរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំមួយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយតម្រូវឲ្យគ្រប់រដ្ឋមន្រ្តីគ្រប់ក្រសួងទាំងអស់ ចាត់តាំងមន្រ្តីក្រុម ការងារឲ្យតាមដាន Facebook របស់សម្តេច ស្តាប់រាល់បញ្ហារបស់មហាជន និង ដោះស្រាយឲ្យទាន់ពេលវេលា៕