(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៦ BreadTalk បាននាំយកនំ២១០០នំ និងសម្ភារសិក្សាចំនួន ២១០០កញ្ចប់ ព្រមទាំងសារុង ថវិកា ទៅចែកជូនដល់ក្មួយៗកុមារ ជាង១០០០នាក់ និងជនចាស់ជរាជាង៥០នាក់ នៅអង្គការមូលនិធិកុមារកម្ពុជា(CCF) ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ។
ហាង BreadTalk បានផ្តល់នូវការ ស្រឡាញ់ កុមារទាំងនេះនិងបានចាត់កុមារទាំងនេះ ជាបងប្អូនបង្កើតដែលពួកគេត្រូវការ អាហារ ការថែទាំសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ការយកចិត្តទុកដាក់ ចំពោះការសិក្សារបស់ពួកគេ។ ដូច្នេះការផ្តល់នូវនំ ដ៏មានរសជាតិឈ្ងុយឆ្ងាញ់ នាពេលនេះ ជូនពួកគេ គឺការយកចិត្តទុក ដាក់ចំពោះសុខភាព និងការផ្តល់កក់ក្តៅ ចំពោះពួកគេ។
ក្មួយៗកុមារនៅក្នុងអង្គការ មូលនិធិកុមារកម្ពុជា (CCF) បានបង្ហាញអារម្មណ៍ សប្បាយរីករាយ ដោយពួកគេទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់ ចំពោះការថែទាំសុខភាព និងការសិក្សារបស់ ពួកគេ។ សូមបញ្ជាក់ថា នេះគឺជាលើកទី២ ហើយដែល BreadTalk ចែកអំណោយ ដល់កុមារបុគ្គលិក និងប្រជាពលរដ្ឋបាន ជិត២០០០នាក់ នៅអង្គការមូលនិធិកុមារកម្ពុជា (CCF)។
លោកស្រី ឃុន ស្រីអូន តំណាងឲ្យហាង BreadTalk បានសម្តែងនូវក្តីរំភើប រីករាយដែលបាននាំមកនូវក្តីសប្បាយរីករាយ ជាមួយនូវរសជាតិនំពីហាង BreadTalk ជូនដល់កុមារកំព្រា ក្រីក្រ ក្នុងអង្គការនេះ។ លោកស្រីបន្តថា ទាំងនេះគឺដើម្បីចូលរួម ចំណែកជួយសង្គមផងដែរ តាមរយ:ដែលប្អូនៗកុមារ បានភ្លក្សនូវរសជាតិនំ នៃហាង BreadTalk របស់យើងខ្ញុំ។
លោក ងយ ហេន ប្រធានគ្រប់គ្រងសាខាទី៥ នៃអង្គការមូលនិធិកុមារកម្ពុជា បានថ្លែងអំណរគុណដល់ហាង BreadTalk ដែលបានយកនំ និងសម្ភារមកផ្តល់ជូនអង្គការរបស់លោក៕