(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចចុះបិទទីតាំង៤កន្លែងទៀត ក្រោយរកឃើញថាមានការពាក់ព័ន្ធអ្នកជំងឺកូវីដ១៩។ នេះបើយោងតាមការជូនដំណឹងរបស់អភិបាលខេត្តព្រះសីហនុ ដែលបានផ្ញើជូនម្ចាស់ទីតាំងទាំង៤កន្លែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
គិតត្រឹមថ្ងៃនេះ ទីតាំងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដកើនឡើងចំនួន២០កន្លែងហើយនៅក្រុងព្រះសីហនុ។
ទីតាំងដែលពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩ នៅខេត្ដព្រះសីហនុ រួមមាន៖
*ទី១៖ សណ្ឋាគារជីនប៉ីទាំង៣សាខា
*ទី២៖ អគារស្នាក់នៅរួម វ៉ាន់ឃីឆឹង របស់ក្រុមហ៊ុន ជីន ប៉ី
*ទី៣៖ សណ្ឋាគារ ហ័ងហ្គ័នជាយី (Crowne Plaza)
*ទី៤៖ អគារស្នាក់នៅ ចីន ភ្យូឈ័រ ខុនដូ-អាជីវកម្ម
*ទី៥៖ សណ្ឋាគារ Goddess of Liberly
*ទី៦៖ អេស អេស ហូថែល និងរេស៉ីដិន
*ទី៧៖ សណ្ឋាគារអន្ដរជាតិ ហាយជីកាង
*ទី៨៖ កាស៉ីណូ ឆាង ឆឹង អ៉ីឡឹឆឹង
*ទី៩៖ សណ្ឋាគារ និងភោជនីយដ្ឋាន ជូហៃតាង
*ទី១០៖ សណ្ឋាគារ ប្រីល លានស៉ី និងកាស៉ីណូ ប៉ឡាយ
*ទី១១៖ មន្ទីរពេទ្យឯកជន ថៃខាង
*ទី១២៖ កាស៉ីណូ ហ័ងឡឺ
*ទី១៣៖ សណ្ឋាគារ ណាន ហៃ
*ទី១៤៖ ផ្សារទំនើប ដារុនហ្វា (ផ្សារដំរី៥)
*ទី១៥៖ សណ្ឋាគារ ស៉ីង ហ្សាវ័ន
*ទី១៦៖ សណ្ឋាគារ ជិន ហ្វឹង វិថីឯករាជ្យ (ផ្លូវលេខ១០០)
*ទី១៧៖ មន្ទីរពហុព្យាបាលអន្ដរជាតិ ក្រុងព្រះសីហនុ
*ទី១៨៖ សណ្ឋាគារ ហាន ហ្គ័ន (មីងគ័ន)
រដ្ឋបាលខេត្តព្រះសីហនុ បានបានចេញសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានតឹងរឹងបន្ថែមទៀត ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងវិធានអនាម័យរបស់ក្រសួងសុខាភិបាល។
សម្រាប់ករណីផ្ទុះកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នេះ នៅក្រុងព្រះសីហនុ រកឃើញមានអ្នកកើតជំងឺមួយនេះ កើនឡើង៣០នាក់ហើយ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨០២នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៣២៨នាក់ (ចំណែកអ្នកជំងឺ២នាក់ដែលបាត់នោះ ក្រសួងបានរកឃើញ និងនាំមកព្យាបាលនៅមន្ទីរពេទ្យហើយ)៕