(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៩នាក់ ក្នុងនោះមាន៣៥នាក់ជាករណីឆ្លងក្នុងសហគមន៍ នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និង៤នាក់ជាករណីនាំចូលមកពីក្រៅប្រទេស។
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ សហគមន៍ទាំង៣៥នាក់ មានជនជាតិចិន២៤នាក់, ជនជាតិវៀតណាម ៦នាក់ និងជនជាតិខ្មែរ ៥នាក់។ ចំណែកអ្នកជំងឺចំនួន ៤នាក់ដែលជាករណីនាំចូល មកពីក្រៅប្រទេសវិញ គឺជាបងប្អូនខ្មែរកងទ័ពមួកខៀវ UN ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨០២នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៣២៨នាក់ (ចំណែកអ្នកជំងឺ២នាក់ដែលបាត់នោះ ក្រសួងបានរកឃើញ និងនាំមកព្យាបាលនៅមន្ទីរពេទ្យហើយ)៕