(ខេត្តមណ្ឌលគីរី)៖ ក្មេងស្រីអាយុ៤ឆ្នាំម្នាក់រស់នៅ ក្នុងគ្រួសារបងប្អូនជនជាតិព្នង ត្រូវឪពុកខ្លួនវាយដំ និងបោះពីលើផ្ទះ បណ្តាលឱ្យរងរបួសយ៉ាងដំណំលើផ្ទៃមុខ ដែលការប្រើអំពើហិង្សាលើកូនស្រីរបស់ខ្លួនយ៉ាងសាហាវបែបនេះ មកពីបុរសជាឪពុក ខឹងប្រពន្ធ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក ស៊ុម សោភ័ណ្ឌ នាយរងការិយាល័យព្រហ្មទ័ណ្ឌកំរិស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ប្រាប់ឱ្យដឹងនៅរសៀថ្ងៃទី២៦ ខែកុម្ភៈនេះថា បរុសជាឪពុកប្រើអំពើហិង្សាទៅលើកូនស្រីខ្លួនឯងនោះ ឈ្មោះស្រូវ ម្លង់ អាយុ៣២ឆ្នាំ ជនជាតិព្នង រស់នៅ ភូមិកើតហេតុខាងលើ។ ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តមកលើកូនរបស់ខ្លួន ពិតមែនដោយសាររូបគគាត់ខឹងប្រពន្ធ។ នៅរសៀលថ្ងៃដដែលនេះ ជនដែលបានប្រព្រឹត្តអំពើហិង្សារូបនេះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទីនោះ បានបញ្ជូនមកកាន់ការិយាល័យខេត្តដើម្បីចាត់ការតាមចាច្បាប់។
នៅរសៀលថ្ងៃនេះដដែល គេបានឃើញប្រពន្ធជនសង្ស័យមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត ដើម្បីសុំអង្វរ នគរបាលសុំឱ្យដាក់ទោសប្តីរបស់គាត់ចំនួន១ខែបានហើយ ព្រោះជិតដល់រដូវកាប់ចំការ ហើយគ្មានអ្នកណារកស៊ីចឹញ្ចឹមកូននោះទេ៕