Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរាជទូតខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ ជួប​សំណេះ​សំណាលជា​មួយនិស្សិតខ្មែរ នៅរដ្ឋឃ្វីន​ស៍ឡែន

26-02-2016 17:47

(អូស្ត្រាលី)៖ លោក កុយ គួង ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ និងក្រុមការងារយុវជន​ ប្រចាំរដ្ឋឃ្វីនស៍ឡែន ប្រទេសអូស្រ្តាលី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយនិស្សិតខ្មែរ ដែលកំពុងសិក្សា នៅក្នុងរដ្ឋឃ្វីនស៍ឡែន ប្រទេសអូស្ត្រាលី។

ក្នុងពិធីជួបសំណេះសំណាង និងពិសាអាហារសាមគ្គីនោះ លោក កុយ គួង បានពន្យល់អំពីស្ថានការណ៍នៃការវិវឌ្ឍ រីកចម្រើនរបស់កម្ពុជា លើគ្រប់វិស័យ​ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានធ្វើ​ឲ្យប្រទេស មានសុខសន្តិភាព ជឿនលឿនរីកចម្រើន។

ជាមួយគ្នានោះ លោក កុយ គួង ក៏បានបញ្ជាក់ថា រាល់ការពន្យារលិខិតឆ្លងដែន ដល់បងប្អូនពលរដ្ឋខ្មែរ និងនិស្សិតខ្មែរ មន្ត្រីទូតនឹង​ចុះធ្វើដល់​ទីកន្លែងរស់នៅ របស់ពួកគាត់តែម្តង ហើយការបំរើរ​សេវាកម្មរបស់​ស្ថានទូត ជូនបងប្អូនដោយ​មិនគិតថ្លៃនោះទេ៕