(ភ្នំពេញ)៖ នៅក្នុងឱកាសដែលលោក ហ៊ុន ម៉ានី ត្រូវបានមហាសន្និបាតក្រុមប្រឹក្សាយុវជនអាស៊ីបោះឆ្នោត ដោយឯកច្ឆន្ទ ជ្រើសរើសជា ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី (AYC) សម្រាប់អាណត្តិចាប់ពីឆ្នាំ២០១៦-២០១៩ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល សូមសម្តែងសេចក្តីសោមនស្សរីករាយឥតឧបមា និងអបអរសាទរចំពោះ លោក ហ៊ុន ម៉ានី ក្នុងឱកាសជាប់ជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី សម្រាប់អាណត្តិថ្មី។ ដោយបានបញ្ជាក់ក្នុងលិខិតថា៖ «ការទទួលបាន នាឱកាសនេះគឺពិតជាស័ក្តិសម ឥតខ្ចោះទៅនឹងសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមក្នុងបុព្វហេតុយុវជន ជាពិសេសការចូលរួមវិភាគទានយ៉ាងធំធេងក្នុងការលើកកម្ពស់ ចលនារបស់យុវជនកម្ពុជា នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមទាំងកម្រិតជាតិ និងអន្តរជាតិ»៕
ខាងក្រោមនេះជាលិខិតរបស់ លោក ម៉ៅ ភិរុណ៖