(ភ្នំពេញ)៖ នៅឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានចំណូលសរុប ចំនួន៥១,៧៨៦,១៣៦,៩៥២រៀល ប្រមាណជាង១២លានដុល្លារអាមេរិក។
តាមរបាយការណ៍ របស់ក្រសួងសាធារណការបានបញ្ជាក់ថា ចំណូលទាំង៥១,៧៨៦,១៣៦,៩៥២រៀល ដែលក្រសួងទទួលបានពីប្រភពរួមមាន៖
* ប្រាក់ចំណេញរបស់សហគ្រាសសាធារណៈ ចំនួន២,៧៥០,០២៧,៦៩៥រៀល
* លក់ឯកសារលត្រាប័ត្ររថយន្ដ និងលិខិតបោះពុម្ពផ្សេងៗ ចំនួន១៣៧,១១៤,៥៣៥រៀល
* ផលពីការបង្កើតសហគ្រាស ចំនួន៥,៤២៧,៦១២,០០០រៀល
* ចំណូលពីអាជ្ញាប័ណ្ណក្នុងស្រុក ចំនួន៦៤,០០០,០០០រៀល
* ការជួលដីទំនេរ ចំនួន៣៣៥,៩៥៩,២៤៦រៀល
* ការជួលដីមានអគារ ចំនួន៦០,៦៦០,០០០រៀល
* ការជួលសម្ភារបរិក្ខារ មធ្យោបាយដឹកជញ្ជូន និងគ្រឿងចក្រ ចំនួន២៣៦,៦២០,៨០០រៀល
* ការលក់មធ្យោបាយដឹកជញ្ជូន និងគ្រឿងចក្រចាស់ៗ ឬខូច ចំនួន៥៤,០០៥,០០០រៀល
* ចំណូលពីការលក់លេខចុះបញ្ជីយានយន្ត ចំនួន៩,២៨៣,៨៨០,៩១៩រៀល
* ចំណូលពីការចុះបញ្ជីយានយន្ត និងជលយាន ចំនួន៤,១០១,៧០៧,៣០០រៀល
* ចំណូលពីការផ្តល់ប័ណ្ណបើកបរគ្រប់ប្រភេទ ចំនួន១,៩០០,០៨៦,៥០០រៀល
* ផលពីការត្រួតពិនិត្យគុណភាពផលិតផល និងការគោរពបទដ្ឋាន ចំនួន៣,១៨៨,៥៤៩,៦០០រៀល
* ការពិន័យ និងការដាក់ទណ្ឌកម្មពិន័យជាប្រាក់ ចំនួន១១,៦៣៦,៦២៨,៥០០រៀល
* ផលផ្សេងៗ និងផលពិសេស ចំនួន១០,៧១៧,៤២៨,៦៩៥រៀល
* ផលនៃឯកជនភាវូបនីយកម្ម សហគ្រាសសាធារណៈ (លក់) ចំនួន១,៨៩១,៨៥៦,១៦២រៀល៕