(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញលិខិតមួយប្រាប់ដល់ អង្គភាពក្រោមចំណុះរបស់ខ្លួនចំនួន ១៨អង្គភាព ឱ្យចាត់មន្រ្តីចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ តាមគោលការណ៍ស្ម័គ្រចិត្ត។
ការជូនដំណឹងអំពីការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីមានចំណាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
លិខិតក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ លោកសន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងនេះ បានបញ្ជាក់ថា ដើម្បីឱ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅបានរលូន ប្រកបដោយប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ធានាបាននូវវិធានការដែលកំណត់ដោយក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ស្នើអង្គភាពទាំង១៨ ចូលរួម និងចាត់ចែងមន្រ្តីរាជការក្រោមឱវាទដែលចំណុះទីស្តីការក្រសួងមហាផ្ទៃ ឱ្យចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ថ្ងៃទី១៦ ឧសភា ចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ រៀងរាល់ម៉ោងធ្វើការ៕
ខាងក្រោមនេះជាលិខិតរបស់ក្រសួងមហាផ្ទៃ៖