Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ៖ គ្មានការបិទភូមិ-សង្កាត់ណាមួយ ក្នុងខណ្ឌទាំង១៤នៃរាជធានីភ្នំពេញនោះឡើយ សូមប្រជាពលរដ្ឋកុំមានការភាន់ច្រឡំ ​​​​(Video inside)

26-02-2021 16:16

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ នៅរាជធានីភ្នំពេញ គ្មានឡើយការបិទភូមិ-សង្កាត់ក្នុងខណ្ឌទាំង១៤ ដោយសារការឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍។ នេះបើតាមលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នាំយកប្រសាសន៍របស់លោក ឃួង ស្រេង ប្រាប់បណ្តាញព័ត៌មាន Fresh News រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ការចេញមកបញ្ជាក់យ៉ាងដូច្នេះរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីមានសារសំឡេងមួយត្រូវបានគេចែកចាយតៗគ្នា ដោយលើកឡើងថា មានការបិទសង្កាត់ចំនួន៣ ក្នុងខណ្ឌឫស្សីកែវ ប៉ុន្តែការពិតមិនមាននោះទេ។

លោក កើត ឆែ បានប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា នៅរាជធានីភ្នំពេញ មិនមានការបិទនោះទេ សូម្បីតែមួយភូមិ ដូច្នេះសូមបងប្អូនកុំមានការភាន់ច្រឡំ»។

សូមជម្រាបថា អ្នកឆ្លងកូវីដ១៩ នៅរាជធានីភ្នំពេញ បានបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទាំងមន្ត្រីសុខាភិបាល និងអាជ្ញាធរ បាននិងកំពុងធ្វើការស្រាវជ្រាវ និងស្វែងរកអ្នកជំងឺ ដើម្បីព្យាបាលធ្វើយ៉ាងឈានទៅបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

សម្រាប់ទីតាំងចត្តាឡីស័កចំនួន០៤ទីតាំង ក្នុងខណ្ឌឫស្សីកែវ មានដូចខាងក្រោម៖
១៖ សង្កាត់ទួលសង្កែទី២ មាន០២គឺ៖ ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ និង Ho Ming Jie ផ្ទះលេខ 103 ភូមិពោងពាយ សង្កាត់ទួលសង្កែទី២
២៖ សង្កាត់ឫស្សីកែវ គឺផ្ទះ គិន កូលាប ផ្ទះ១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ
៣៖ សង្កាត់គីឡូម៉ែត្រលេខ៦ គឺផ្ទះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦៕