(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នារសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បានលើកឡើងថា ស្រ្តីបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការថែរក្សាសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើបណ្តាញសង្គម Facebook ខណៈដែលចូលរួមកិច្ចប្រជុំនេះថា «សភាពការណ៍ សង្រ្គាមដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា គឺត្រូវធ្លាក់បន្ទុកធ្ងន់មកលើស្រ្តីនៅពេលដែលប្តីចេញទៅធ្វើសង្រ្គាម ដូចដែលធ្លាប់បាន កើតមានឡើងនៅក្នងសម័យសង្រ្គាមនៅកម្ពុជាពីមុន។ មិនមែនតែបុរសទេ គឺស្រ្តីមានការរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សា សន្តិភាព»៕