(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៥នាក់ថែមទៀត ក្នុងនោះអ្នកជំងឺ៥៨នាក់ ឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១៣លាននាក់ ស្លាប់ជាង ២លាន ៥០ម៉ឺននាក់ និងជាសះស្បើយជិត ៨៩លាននាក់!
៣៖ ក្រសួងមហាផ្ទៃ សម្រេចបណ្តេញជនជាតិចិន នាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយបំភ្លៃការពិតរឿងទិញវ៉ាក់សាំង
៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៧.៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២,៥២៥នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ
៥៖ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today ដែលផ្សព្វផ្សាយបំភ្លៃថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»
៦៖ វេណេស៊ុយអេឡាប្រកាស បណ្តេញអគ្គរដ្ឋទូតអឺរ៉ុបចេញពីប្រទេសនេះ ដោយទុកពេល ៧២ម៉ោង
៧៖ ក្រសួងយុត្តិធម៌ ប្រតិកម្មនឹងសេចក្តីថ្លែងការណ៍របស់ «ខេមបូចា» ដែលទាមទារឱ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាង និងទម្លាក់ការចោទប្រកាន់លើអ្នកកាសែត The Cambodia Daily ២រូប
៨៖ Facebook សម្រេចបិទគណនីនិងពាណិជ្ជកម្មទាំងឡាយ ដែលពាក់ព័ន្ធជាមួយយោធាមីយ៉ាន់ម៉ា ចោលទាំងអស់
៩៖ គិតត្រឹម២៤ ខែកុម្ភៈ រាជរដ្ឋាភិបាល ចំណាយថវិកាជាង២៣០លានដុល្លារ ដើម្បីបើកជូនគ្រួសារក្រីក្រជួបការលំបាកអំឡុងពេលជំងឺកូវីដ
១០៖ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៧២នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ
១១៖ មេពន្ធដារ ពន្យល់ពីកាតព្វកិច្ចពន្ធសម្រាប់អង្គការ-សមាគម ដែលធ្វើសកម្មភាពមនុស្សធម៌
១២៖ មកដល់ពេលនេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងជិត «៦៦.៥លានដូស» ជូនដល់ប្រជាជន
១៣៖ អគ្គនាយកពន្ធដារ បារម្ភពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ប៉ះដល់ចំណូលពន្ធ
១៤៖ តំណាងពាណិជ្ជកម្មអាមេរិកដែលលោក ចូ បៃដិន ទើបតែងតាំង សន្យាធ្វើការជាមួយសម្ព័ន្ធមិត្ត «ដើម្បីទប់ទល់ចិន»
១៥៖ ព្រះរាជាទាយាទអារ៉ាប៊ីសាអូឌីត ទទួលការវះកាត់ជំងឺរលាកខ្នែងពោះរៀន ដោយជោគជ័យ
១៦៖ លោក ស៊ី ជិនពីង៖ «ប្រទេសចិនទទួលជោគជ័យពេញលេញ ក្នុងការលុបបំបាត់ភាពក្រីក្រ»
១៧៖ លោក ចូ បៃដិន ត្រូវបានស្នើឲ្យគិតគូរឡើងវិញ ចំពោះអំណាចគ្រប់គ្រងលើ «ប៊ូតុងនុយក្លេអ៊ែរ»
១៨៖ រដ្ឋបាលលោក ចូ បៃដិន បញ្ចេញម៉ាសចំនួន ២៥លាន ដើម្បីចែកជូនពលរដ្ឋអាមេរិក នៅតាមទីតាំងសំខាន់ៗ
១៩៖ អាជ្ញាធរជប៉ុនកំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃ២កន្លែង នៅភាគខាងជើងទីក្រុងតូក្យូ
២០៖ ឥណ្ឌូណេស៊ី ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំជូនអ្នកសារព័ត៌មាន
២១៖ វ៉ាក់សាំងកូវីដ-១៩ នឹងទៅដល់ហ្វីលីពីនជាលើកដំបូង នៅចុងសប្តាហ៍នេះ ខណៈយុទ្ធនាការចាក់នឹងផ្តើមនៅសប្តាហ៍ក្រោយ
២២៖ បទវិភាគអន្តរជាតិ៖ ដកកងទ័ពអាមេរិកពីអាហ្វហ្គានីស្ថាន, អ្វីទៅជាជម្រើសរបស់លោក ចូ បៃដិន?
២៣៖ បទអត្ថាធិប្បាយ៖ ហេតុអ្វីបានជាសោកនាដកម្មគួរឱ្យអាណិតអាសូរ បានកើតឡើងម្តងហើយម្តងទៀត ចំពោះកំពូលប្រទេសមហាអំណាចតែមួយគត់ លើពិភពលោក?
- ព័ត៌មាន Fresh News Plus
១៖ Apple ទិញបានក្រុមហ៊ុនតូច-ធំ ចំនួន ១០០ នៅក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ
២៖ Lucid Motors គូប្រជែងធំរបស់ Telsa បានចុះកិច្ចព្រមព្រៀងចូលទីផ្សារភាគហ៊ុន និងបានក្លាយជាក្រុមហ៊ុនមានតម្លៃដល់ ២៤ពាន់លានដុល្លារ
៣៖ ក្លិប Fluminense តែងតាំងលោក Roger Machado ជាអ្នកចាត់ការទូទៅថ្មី
៤៖ Spurs កក់កៅអីវគ្គ ១៦ក្រុមនៃពាន Europa League មុនគេ ក្រោយទម្លាក់ Wolfsberger
៥៖ Man City លេងឈ្នះ ១៩ប្រកួតជាប់ៗគ្នា នៅពេលបន្ថែមជ័យជម្នះ ២-០ ទៅ Moncheng
៦៖ កីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡា នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ នាដើមសប្ដាហ៍ក្រោយ
៧៖ សៀងហៃ បង្ហាញពីកំណើនសេដ្ឋកិច្ចវិជ្ជមាន ទោះបីជាមានការរីករាលដាល នៃវីរ៉ុស COVID-19
៨៖ Hyundai នឹងចំណាយជិត ១ពាន់លានដុល្លារអាមេរិក ដើម្បីប្ដូរអាគុយរថយន្តអគ្គិសនី ដែលជួបបញ្ហានៅទូទាំងពិភពលោក
៩៖ ចំណេះដឹងទូទៅ៖ រូបតំណាងប្រទេសទាំង ១០ នៅលើពិភពលោក
១០៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០៣២៖ IOC ចុចឈ្មោះទីក្រុង Brisbane ជាបេក្ខភាពដេញថ្លៃលេចធ្លោជាងគេ
១១៖ Tesla រំពឹងលក់រថយន្តអគ្គិសនីបាន ៨០០០០០គ្រឿងនៅក្នុងឆ្នាំ ២០២១នេះ
១២៖ ចំណេះដឹងទូទៅ៖ តើកាំភ្លើងដែលបាញ់សម្លាប់ ចន កេណ្ណឺឌី មានតម្លៃប៉ុន្មាន?
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com