(ភ្នំពេញ)៖ នៅក្នុងឱកាសដែលលោក ហ៊ុន ម៉ានី ត្រូវបានមហាសន្និបាតក្រុមប្រឹក្សាយុវជនអាស៊ី បោះឆ្នោតដោយឯកច្ឆន្ទជ្រើសរើសជា ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី (AYC) សម្រាប់អាណត្តិចាប់ពីឆ្នាំ២០១៦-២០១៩ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

លោកស្រី ម៉ែន សំអន ក្នុងប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការគណ្តាលគណបក្សប្រជាជនកម្ពុជា សូមសម្តែងសេចក្តីសោមនស្សរីករាយឥតឧបមា និងអបអរសាទរចំពោះ លោក ហ៊ុន ម៉ានី ក្នុងឱកាសជាប់ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី សម្រាប់អាណត្តិថ្មី។ ដោយបានបញ្ជាក់ក្នុងលិខិតថា៖ «ជោគជ័យដែល ឯកឧត្តម បានទទួលជាបន្តបន្ទាប់ ពិតជាបាននាំមកនូវមហាកិត្តិយស ដ៏ឧត្តុង្គឧត្តម ដល់ប្រទេសជាតិ និងមោទនភាពជាតិយ៉ាងក្រៃលែង សម្រាប់ជាគំរូដល់យុវជនជំនាន់ក្រោយ»៕

ខាងក្រោមនេះជាលិខិតរបស់ លោកស្រី ម៉ែន សំអន៖