(ភ្នំពេញ)៖ របាយការណ៍ជលផល ដែលទទួលបាននៅក្នុងកម្មវិធីបិទកិច្ចប្រជុំបូកសរុបការងារ របស់ជលផល ក្រោមអធិបតីភាព លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ ការផាកពិន័យបទលើ្មសជលផល បានចំនួនជាង១,០០០លានរៀល កើនឡើងជាង៥០ភាគរយ បើប្រៀបធៀបជាមួយឆ្នាំ២០១៤។
ក្នុងរបាយការណ៍បាបបញ្ជាក់ថា ស្ថិតិផលនេសាទឆ្នាំ២០១៥ បានចំនួន ៧៥១,៥៤៦តោន ចំណែកឆ្នាំ២០១៤បានចំនួន ៧៤៥,២៥៥តោន កើនឡើងជាងឆ្នាំ២០១៤ចំនួន ៦២៩១តោន។
សូមជំរាបថា នៅរសៀលថ្ងៃនេះ សហភាពអឺរ៉ុប បានរៀបចំពិធីប្រគល់រថយន្ត៦គ្រឿង ដល់រដ្ឋបាលជលផលកម្ពុជា ដើម្បីសម្រាប់អនុវត្ត និងជំរុញសកម្មភាពអនុវិស័យជលផល ក្រោមអធិបតីភាពលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕