(កណ្តាល)៖ ដោយសារតែជំងឺកូវីត១៩ បានផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកស្រី ស្រី សុធាឬទ្ធិ អគ្គនាយិការងក្រុមហ៊ុន 7NG តំណាងឲ្យលោកឧកញ៉ា ស្រី សុធា អគ្គនាយកក្រុមហុន 7NG ក៏ដូចជាក្រុមគ្រួសារនៃគ្រួសារ 7NG ទាំងអស់បាននាំយកអំណោយជាម៉ាសចំនួន៥០ម៉ឺនម៉ាស ជូនអភិបាលខេត្តកណ្តាល ទុកសំរាប់ចែជូនប្រជាពលរដ្ឋដើម្បីចូលរួមទំស្កាត់ជំងឺកូវីត១៩ឡើងកំពុងតែរីករាយដាលចូលក្នុងសហគមន៍នាពេលបច្ចុប្បន្ននេះ។
នៅក្នុងឱកាសទទួលម៉ាសចំនួន៥០ម៉ឺនម៉ាសនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា «ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសរបស់ក្រុមហ៊ុន 7NG រួមទាំងគ្រួសារនៃគ្រួសារ 7NG ទាំងអស់ដែលតែងតែជួយដល់ប្រជាពលរដ្ឋ មិនថាតែនៅក្នុងខេត្តកណ្តាលនេះទេ ពោលគឺគ្រប់សកម្មភាពទាំងអស់របស់រាជរដ្ឋាភិបាលជានិច្ច»។
លោកបន្តថា «តំណាងអោយប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាលទាំងអស់ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដល់លោក ស្រី សុធាឬទិ្ធ រួមទាំងក្រុមគ្រួសារ 7NG ទាំងអស់ សូមប្រសិទ្ធិពរជូន លោកស្រី សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
គួរជម្រាបជូនថា ក្រៅពីផ្តល់អំណោយជាម៉ាស់ ជូនលោកអភិបាលខេត្តកណ្តាល ក្រុមហ៊ុន 7NG ក៏តែងតែជួយផ្តល់ជាអំណោយជាច្រើន ជូនរាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះផងដែ៕