(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រជាដើមចំនួន ៦២ ២០៧ទីតាំង បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ ហើយប្រជាពលរដ្ឋបានប្រើប្រាស់រហូតដល់ ៤១២ ៨៨៩ នាក់ ហើយបើគិតចំនួន Checked In វិញមាន ១ ៤៧២ ៤១៨ ដង គិតត្រឹមម៉ោង១៖៥០នាទី រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News។
ការចុះឈ្មោះប្រើប្រាស់យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីនេះ បញ្ជាក់ពីការគាំទ្រ និងការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ ក្នុងការចូលរួមការពារសុខភាព សាធារណៈសម្រាប់ទាំងអស់គ្នា៕