(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ សហភាពអឺរ៉ុប បានរៀបចំពិធីប្រគល់រថយន្ត៦គ្រឿង ដល់រដ្ឋបាលជលផលកម្ពុជា ដើម្បីសម្រាប់អនុវត្ត និងជំរុញសកម្មភាពអនុវិស័យជលផល ក្រោមអធិបតីភាពលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពិធីប្រគល់ទទួលយានយន្តទាំង៦គ្រឿង ក្នុងកម្មវិធីជំរុញកំណើនវិស័យកសិកម្ម ប្រកបដោយចីរភាព បរិយាប័ន្ន នៃអនុវិស័យជលផល និងអនុវិស័យផលិតម្មសត្វនេះ ជាលើកទី៤ហើយ ដែលផ្តល់ដោយសហភាពអឺរ៉ុប។ ពិធីប្រគល់ទទួលរថយន្តនាពេលនេះ គឺបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀត អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប៕