Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌដូនពេញ អនុញ្ញាតឲ្យរថយន្តធុនធំទាំង៤១គ្រឿង ត្រឡប់ទៅវិញហើយបន្ទាប់ពីធ្វើការអប់រំណែនាំរួច

24-02-2021 22:22

(ភ្នំពេញ)៖ នាយប់ថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៩៖០០នាទីយប់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើការអប់រំណែនាំ ដល់ម្ចាស់រថយន្តធុនធំដែលបានល្មើសច្បាប់ចរាចរណ៍ បើកបរលើផ្លូវហាមឃាត់ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

ជាគោលការណ៍ រដ្ឋបាលខណ្ឌមិនអនុញ្ញាតអោយម្ចាស់រថយន្តធុនធំទាំងនោះ បន្តចរាចរណ៍លើ មហាវិថីព្រះមុន្នីវង្ស មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រឹត និងមហាវិថី សម្តេចសុធារស ទៀតនោះទេ។

សូមបញ្ជាក់ថា ការឃាត់រថយន្តធុនធំទាំងនោះ ពុំមានការផាក់ពិន័យជាប្រាក់នោះទេ។ លោកអភិបាលខណ្ឌ បានធ្វើការអប់រំណែនាំម្ចាស់រថយន្តល្មើលច្បាប់ចរាចរណ៍ ក្នុងករណីមានលើកទី២ គឺលើកលែងនោះទេ៕