Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ក្រសួងសុខាភិបាល ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុបបាន១០,១១៥នាក់ហើយ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈនេះ

24-02-2021 20:17

(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ១០,១១៥នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៣,២៩១នាក់។

ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១៕