(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី២៦ កុម្ភៈ ២០១៦នេះ បានអញ្ជើញទៅដល់វិមានសន្តិភាពហើយ ដើម្បីធ្វើជាអធិបតីភាព ក្នុងពិធីប្រជុំបូកសរុបការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី មានសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ហើយសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស ។
ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីតែងតែបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនយ៉ាងទៀងទាត់ នៅក្នុងខែកុម្ភៈ ដើម្បីពិនិត្យទៅលើ វឌ្ឍនភាពនានា ដែលបានដាក់ចេញរយៈពេលកន្លងមក និងបន្តជំរុញអនុវត្តការងារសម្រាប់ឆ្នាំបន្ទាប់ទៀត៕