គ្រឿងញៀនបំផ្លាញអនាគតដ៏ស្រស់ថ្លារបស់អ្នក ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ៖ បង្ក្រាប២២ករណី ឃាត់ខ្លួន៤៤នាក់
24-02-2021 17:19
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២២ករណី ក្នុងនោះ ករណីប្រើប្រាស់៦ករណី និងជួញដូរ១៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៤នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥៤២ករណី ឃាត់មនុស្ស១,២៣៤នាក់ (ស្រី៥៥នាក់)៕