(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការសម្រាប់អង្គភាពក្រោមឱវាទរបស់ក្រសួង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
វិធានការសម្រាប់អង្គភាពក្រោមឱវាទរួមមាន៖
១៖ រាល់បេកកម្មក្នុងប្រទេសត្រូវផ្អាករយៈពេល២សប្តាហ៍ លើកលែងតែករណីចាំបាច់បំផុត និងត្រូវមានការយល់ពីរដ្ឋមន្ត្រី
២៖ រាល់កិច្ចប្រជុំ សិក្ខាសាលាវគ្គបំប៉ន និងវគ្គបណ្តុះបណ្តាលទាំងអស់ ត្រូវអនុវត្តតាម Online
៣៖ អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវតាមដាន និងរាយការណ៍ស្ថានភាពសុខាភាពមន្ត្រីរបស់ខ្លួន ដែលមានការសង្ស័យ ឬមានរោគសញ្ញាស្រដៀងនឹងកូវីដ១៩៕
សូមអានសេចក្តីជូនដំណឹង ដូចខាងក្រោម៖