(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ បន្តចុះចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងសង្កាត់ក្បាលកោះ និង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (២សហគមន៍) ដើម្បីបង្ការ និង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអំពាវនាវដល់ ដល់ប្រជាពលរដ្ឋ បង្កើនការ យកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការ ហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង និង ត្រូវលាងសំអាត នូវភាពកខ្វក់ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ត្រូវពាក់ម៉ាសជាប្រចាំ មានអាកុល ឬ ជែល តាមខ្លួនជានិច្ច ផងដែរ ៕