Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ មាស សុភា អញ្ជើញប្រកាសតែង​តាំង​មុខតំណែង​មេបញ្ជាការ​រង​យោធ​ភូមិ​ភាគ៣ និងមេយោធា​ខេត្ត​កំពត

26-02-2016 13:50

(កំពត)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោគនៃ កងយោធពលខេមរភូមិន្ទ និងលោក ខូយ ឃុនហ៊ួ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងផ្លាស់ប្តូរមុខងារ​នាយទាហាន ក្នុងកងយោធពល​ខេមរភូមិន្ទ នៅតំបន់ប្រតិបត្តិការសិករងខេត្តកំពត។

ក្នុងពិធីនោះ សេចក្ត្តីប្រកាសរបស់ក្រសួងការពារជាតិ បានសម្រេចផ្លាស់ប្តូរ តែងតាំងលោកឧត្តមសេនីយ៍ត្រី អ៊ុង វណ្ណារិទ្ធ ពីមុនមេបញ្ជាការតំបន់ ប្រតិបត្តិកាសិករងខេត្តកំពត ទៅជាមេបញ្ជាការរង យោធភូមិភាគ៣ និងតែងតាំងលោកវរសេនីយ៍ឯក យឹម ប៊ុនធឿន ពីមុនមេបញ្ជាការរង ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី រួចតែងតាំជាមេបញ្ជាការតំបន់ប្រតិបត្តិកាសិករង ខេត្តកំពត និងតែងតាំង​លោកវរសេនីយ៍ត្រី ណុប វណ្ណា មានឋានន្តរស័កិ្តវរសនីយ៍ទោ ជានាយរងសេនាធិការ តំបន់ប្រតិបត្តិកាសិករងខេត្តកំពត៕