(ព្រះសីហនុ)៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណនីហ្វេសប៊ុកឈ្មោះ ស. រាជសឹទ្ធ ដែលបានបង្ហោះថា «ខេត្តព្រះសីហនុ ចិនផ្ទុកខូវីត ២០នាក់ លួចរត់ចេញពីកន្លែងចត្តាឡីស័ក អាជ្ញាធរកំពុងតាមប្រម៉ាញ់»។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា មិនមានករណីដូចឈ្មោះខាងលើបង្ហោះនោះទេ ហើយនេះជាព័ត៌មានក្លែងក្លាយ និងបំពុលសង្គមតែប៉ុណ្ណោះ។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សុំឲ្យឈ្មោះខាងលើរៀបចំកែសម្រួលជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចនឹងអនុវត្តវិធានការតាមផ្លូវច្បាប់៕