(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា បានប្រកាសនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុពេលនេះ កំពុងត្រូវការកម្មករប្រមាណ១,៦០០នាក់ ដើម្បីទ្រទ្រង់ដល់កំណើនវិនិយោគរបស់ខ្លួន។

តាមសេចក្តីប្រកាសរបស់ក្រសួងការងារ, តម្រូវការពលកម្មនេះ រួមមនា កម្មករធម្មតា ១,០០០នាក់ អ្នកបកប្រែចិន-ខ្មែរ ៦៨នាក់ កម្មករជំនាញកាត់ដេរ ៤០០នាក់ និងកម្មករធ្វើម៉ាស៊ីន១៥០នាក់ ។

ក្រសួងបានអះអាងថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានសហគ្រាសឧស្សាហកម្ម និងសេវាកម្មចំនួន៩៣ ដែលបានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋ១៣,០០០នាក់ ហើយថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៦នេះ តំបន់សេដ្ឋកិច្ចនេះ កំពុងកើនឡើងនូវការវិនិយោគជាលំដាប់ ក្នុងនោះមានទាំង ការពង្រីកផលិតកម្មផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការងារ៖