(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ត្រូវបានលើកទៅពេលក្រោយវិញ។ នេះបើតាមលិខិតរបស់គណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការពន្យារពេលនេះ បានធ្វើឡើងដោយសារស្ថានភាពជំងឺកូវីដ បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ និងរីកសាយភាយតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ។
ខាងក្រោមនេះជាលិខិតរបស់គណៈរដ្ឋមន្ត្រី៖