
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ក្រុមយុវជន ស.ស.យ.ក ខេត្តរតនគីរីជាង២ពាន់នាក់ រួមគ្នាប្រមូលសំរាមសំអាតទីក្រុង
26-02-2016 12:23
(រតនគីរី)៖ ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តរតនគិរី យុវជនកាយរឹទ្ធ យុវជន កាកបាទក្រហម សិស្សានុសិស្ស មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្រុមហ៊ុនឯកជន អាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍ ប្រមាណជាង២,០០០នាក់ បានរួមគ្នាធ្វើអនាម័យប្រមូលសំរាម សំអាតបរិស្ថានក្នុងក្រុងបានលុង។
សកម្មភាពនេះ បានធ្វើឡើងព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីជាការបណ្តុះស្មារតី ដល់យុវជនឲ្យចេះស្រលាញ់ និងចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាន ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាពិសេសចង់បំផុសឲ្យប្រជាពលរដ្ឋ មានការភ្ញាក់រលឹក និងចូលរួមទាំងអស់គ្នា ដើម្បីបុព្វហេតុទីក្រុងស្អាត។
សកម្មភាពនេះធ្វើឡើង ដើម្បីចូលរួមអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី៤ ឆ្នាំ២០១៦ ក្រោមប្រធានបទ «ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៏មានកំណើន» និងវេទិការជាតិ «យុវជន និងទីក្រុងស្អាត» លើកទី១៕